khmer eng
  • សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភភូមិភាគទី៤ បានអញ្ជើញចូលជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលស្រុក លោកមេឃុំគ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលស្រុក លោកមេឃុំគ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សរុបចំនួន៤៨នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកត្រពាំងប្រាសាទ អំពីស្ថានភាពទូទៅរបស់ស្រុក។ ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរស្រុករួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចកាដែលសម្រេចបាននាពេលកន្លងមក និងបន្តការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងជំរុញប្រជាពលរដ្ឋទៅចូឡរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ សូមឱ្យមានការប្រុងប្រយ័ត្ន ការពារដោយខិតខំអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ជាប្រចាំ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៧ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ